វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម និង គ្រូបង្វឹក កីឡាល្បុក្កតោ

0
6

ភ្នំពេញ:សហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹករបស់ខ្លួនចំនួន១៤នាក់មកពីក្លិបនានាទូទាំងប្រទេសរយៈពេល៣ថ្ងៃពីថ្ងៃទី២៧ដល់២៩មីនានៅទីស្នាក់ការគណៈកម្មាធិការគណៈកម្មាធិការជាតិកម្ពុជា ។ វគ្គនេះបង្រៀនដោយលោកគ្រូតាក្រមាមាសសាន គឹមស៊ាន លោកគ្រូតាក្រមាប្រាក់ហុក ឈាងគីម និងលោកគ្រូធំអ៊ុង ដារិទ្ធ ។

 

វគ្គនេះសិក្សាលម្អិតទៅលើការតវ៉ារបស់គ្រូបង្វឹកឲ្យមានប្រសិទ្ធិភាព ។សិក្សាពីផែនការនិងវិធីសាស្ត្រហ្វឹកហាត់កម្រិតខ្ពស់ ។បទបង្ហាញស្ដីពីផែនការហ្វឹកហាត់ ការធ្វើផែនការហ្វឹកហាត់ ព្រោះការធ្វើផែនការហ្វឹកហាត់នេះមានតាំងពីអូឡាំពិកសម័យបូរាណនាឆ្នាំ១៧០-២៤៥មកម្ល៉េះ ។

សិក្សាពីសារសំខាន់នៃការធ្វើផែនការហ្វឹកហាត់ ការរៀបចំផែនការហ្វឹកហាត់ ការសម្រាក និង ការទទួលបានមកវិញនូវកម្លាំងដែលបាត់បង់ ។

photo_2018-03-27_11-12-25

LEAVE A REPLY

Please enter your comment!
Please enter your name here