បាត់ដំបងមានកីឡាករ-កីឡាការិនីចូលរួម១.៤០៤នាក់

0
10

ភ្នំពេញ: ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៦មីនានៅនាយកដ្ឋានអប់រំកាយកីឡាសិស្ស-និស្សិត លោកដួង មាសចំរើនប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាសិស្សនិស្សិតបានឲ្យដឹងថានៅក្នុងការប្រកួតនេះនាយកដ្ឋានរបសាំលោកបានរៀបចំអនុគណៈកម្មការចំនួន៩ដើម្បីទទួលខុសត្រូវក្នុងការប្រកួត ។ការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯកជាតិទូទាំងប្រទេសឆ្នាំ២០១៨នឹងធ្វើនៅខេត្តបាត់ដំបងចាប់ពីថ្ងៃទី២៨មីនាដល់៣មេសា២០១៨ ។

ការប្រកួតកីឡាបឋមសិក្សាមានតែ៤ប្រភេទកីឡាប៉ុណ្ណោះគឺបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម។សម្រាប់បាល់ទាត់ បាល់ទះ និង បាល់បោះដោយសារនៅកម្រិតបឋមសិក្សាពួកគេមានវ័យក្មេងៗនោះគឺក្រុមនីមួយៗដាក់ចម្រុះលាយគ្នាទាំងកុមារាទាំងកុមារីឲ្យប្រកួតតែម្ដង ។

ប្រភេទកីឡាបាល់ទាត់ទាំងកុមារា-កុមារីមាន២៤គ្រុម ដែលនឹងលេងលើទីលានចំនួន៤ បាល់ទះកុមារា-កុមារីមាន២៥ក្រុមលេងលើទីលានចំនួន ៤ បាល់បោះកុមារា-កុមារីមាន១៩ក្រុមលេងលើទីលានចំនួន៤ដែរ ។ ចំពោះប្រភេទកីឡាអត្តពលកម្មមាន២២ក្រុមលេងលើទីលានតែមួយប៉ុណ្ណោះ ។ ក្នុងអម្លុងនៃការប្រកួតនេះលោករៀបចំសណ្ឋាគារចំនួន១៥ដើម្បីឲ្យប្រតិភូ និង កីឡាករ-កីឡាការិនីសម្រាក ។

photo_2018-03-26_11-24-27 [800x600]

photo_2018-03-26_11-25-32 [800x600]

 

LEAVE A REPLY

Please enter your comment!
Please enter your name here