ប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅឃំុកំពង់អុស និងឃំុសំបួរមាសបានសារទដល់ប្រមុខរដ្ឋាភិបាល ដែលបានបញ្ឈប់និងដកហូតដីកសិផលពីឧកញ៉ាអេង ឌីប៉ូ ជូនពួកគាត់វិញ…..!

0
28

( កណ្ដាល): ប្រជាពលរដ្ឋជាច្រើនរយគ្រួសារដែលរស់ពីរឃំុខុសគ្នា គឺឃំុកំពង់អុសក្នុងស្រុកពញាឮ និងឃំុសំបួរមាសស្រុកមុខកំពូល ប្រមុខ រាជរដ្ឋាភិបាល បានចេញប្រកាសមួយ តាមរយះទីស្តីការគណះរដ្ឋមន្ត្រីបានសម្រេចអនុញាតិឲ្យ ស្ថាប័ណ្ឌ និងអាជ្ញាធរពាក់ពន្ធ័ បន្តចុះ បញ្ជីរ ផ្តល់បណ្ឌ័ សម្គល់កម្ម សិទ្ធិ កាន់កាប់អចលនវត្ថុ ដល់ពលរដ្ឋ៦០គ្រួសារ ក្នុងដីជម្លោះ ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញ្ញាឮ និង បញ្ជាឲ្យក្រសួងកសិកម្ម បញ្ឈប់ សកម្មភាពក្រុមហ៊ុនឧកញ៉ាអេង ឌីប៉ូ អភិវឌ្ឍន៏ ដែលកំពុងឈួសឆាយលើដីជម្លោះ នាំឲ្យមានការផ្ទុះ ការតវ៉ា និងជម្លោះសារជាថ្មីរវាងពលរដ្ឋនិងក្រុមហ៊ុន។

ការសម្រេចរបស់ទីស្តីការ គណះរដ្ឋមន្ត្រី លេខ ៣៤៦ ស ជ ណ ឧ ស ចុះថ្ងៃទីសុក្រទី២៣ មីនា ឆ្នាំ២០១៨ ធ្វើឡើង តាមចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១មីនា ឆ្នាំ២០១៨ កន្លងមនេះ ។ដោយរាជរដ្ឋាភិបាល សម្រេច អនុញាតិឲ្យ បន្តចុះបញ្ជីរ ផ្តល់បណ្ឌ័ សម្គាល់កម្មសិទ្ធិ កាន់កាប់ អចលនវត្ថុ ចំពោះដីដែលនៅសេស សល់ ជូនប្រជាពលរដ្ឋចំនួន៦០គ្រួសារ ក្នុងតំបន់ជម្លោះ ឃុំ កំពង់អុស ស្រុកពញ្ញាឮ និងឃំុសំបួរមាសស្រុកមុខកំពូល ក្នុងទឹកដីខេត្ត ក ណ្តាល ស្របតាមនិតិវធីឡើងវិញ ។
ក្រសួងធន់ធានទឹក និងឧតុនិយម ជួសជុល កែលម្អ និងសាងសង ទំនប់អាងស្តុក ទឹកទាំង ៩កន្លែង ដែលបានចុះបញ្ជីរជាដីរដ្ឋ រួចហើយ ប្រមាណជា៣៨៦ហិតា ដើម្បីគុណ ប្រយោជន៏ ដល់ប្រជាពលរដ្ឋនៅតំបន់ នោះស្រោចស្របដីបង្កបង្កើនផលស្រែប្រាំង ផ្គត់ផ្គង់ ជីវភាពបានគ្រប់រដូវ ។

រក្សា សុពលភាព បណ្ឌ័ សម្គាល់សិទ្ធិ ដែលបានចេញ ជំហានទី១ ចំនួន ៣២៧ បណ្ឌ័ មានទំហំដី ៩៥០ហិតតា (រួមមាន ដីកម្មសិទ្ធិ របស់ ប្រជាពលរដ្ឋ ដីបឹង ដីអាងទឹក និងដីរួមភូមិ ) តបតាមស្មារតី លិខិត លេខ ២៣ ស ជ ណ ចុះថ្ងៃទី ១២មករា ឆ្នាំ២០១៦ និងលិខិតលេខ ៦៤៥ ស ជ ណ ចុះថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៧ របស់ទីស្តីការគណះរដ្ឋមន្ត្រី ។
គួរំលឹកថា កាលពីពេលថ្មីកន្លងមកនេះ គឺថ្ងៃទី ២០ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋជាង២០០គ្រូសារ បាននាំគ្នាផ្ទុះការតវ៉ា បន្ទាប់ពី លោកឧកញ៉ាអេង ឌី ប៉ូ បានដាក់កម្លាំងសន្តិសុខ របស់ខ្លួន រារាំង ប្រជាពលរដ្ឋ ជាម្ចាស់ដី មិនឲ្យចូលទៅក្នុងដីរបស់ខ្លួននៅចំណុចបឹងប្រលោះថ្កូវ ដែលស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីនេសាទក៏ដូចជា បង្កបង្កើនផល ។

លោកព្រុំ ឈឹន មេឃុំសំបួរមាស បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអន្លង់ស្លែង មានចំនួន៣០០គ្រួសារ ប៉ុន្តែដីដែលខាងក្រុមហ៊ុនព័ទ្ធយកនោះមានជាង២០០ហិចតាហើយកន្លងមកប្រជាពលរដ្ឋក៍បានមកប្ដឹងមកលោកដែរអំពីបញ្ហាភ័យខ្លាចចំពោះកងសន្តិសុខក្រុមហ៊ុនលោកឩកញ៉ា ឌី ប៉ូ តែងតែហាមឃាត់រារាំងមិនឲ្យពួកគាត់ចូលទៅប្រកបមុខរបរកសិកម្ម (ធ្វើស្រូវប្រាំង) ហើយពេលខ្លះកងសន្តិសុខរបស់លោកឩកញ៉ា ឌី ប៉ូ ហ៊ានគំរាមកំហែងអាយុជិវិតប្រជាពលរដ្ឋថែមទៀតផង។

លោកតុង ស៊ីវម៉ី អភិបាលស្រុកមុខកំពូល បានឲ្យដឹងថា ដោយមានសេចក្ដីរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋជាច្រើនដងមកហើយថា ពួកគាត់ចូលទៅប្រកបរបររកត្រី នឹងធ្វើស្រូវប្រាំងមិនបានទេ នៅតំបន់ខាងលើនោះ ពីព្រោះក្រុមសន្តិសុខហាមឃាត់មិនឲ្យចូល ហើយពួកសន្តិសុខបានឆ្លើយអះអាងថា ជាអ្នកយាមដីរដ្ឋឲ្យទៅក្រុមហ៊ុនអេង ឌី ប៉ូ ដូចនេះមិនអោយចូលទេ។ ដោយមានករណីខាងលើនេះ ទើបលោកដឹកនាំកំលាំងចំរុះចុះទៅហាមឃាត់ក្រុមសន្តិសុខឲ្យរុះរើទីតាំងយាមកាមចេញដើម្បីអោយបងប្អូនប្រជាពរដ្ឋបានចូលប្រកបរបរដូចដើមវិញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់រស់នៅទីនោះ យូរណាស់មកហើយ និងប្រកបរបរកសិកម្មធ្វើស្រែប្រាំង ហើយដីនេះពួកគាត់មិនដែលបានលក់ដូរឲ្យអ្នកណាទេ ចុះហេតុអីបានជាក្រុមហ៊ុនសហគមន៍អេង ឌី ប៉ូ ចេះតែមកបំពានព័ទ្ធយកទទេៗ រហូតដល់ឆ្នាំ២០១៥ អជ្ញាធរស្រុកឃុំបានចេញផ្សាយប្រកាសឲ្យប្រជាជនប្រកបរបរកសិកម្ម។ ម្យ៉ាងវិញទៀតលោកអេង ឌី ប៉ូ នោះមានដីនៅឯកំពង់អុស ស្រុកពញាឮ ឯណោះទេ ហើយដីនេះជាដីនៅស្រុកនិងឃុំ ភូមិ ខុសគ្នាទៀត ខុសដែនសមត្តកិច្ច។

ជនខិលខូច មន្ត្រីខិលខូច ឈ្មួញខិលខូច ឃុបឃិតគ្នាធ្វើបាបខ្ញុំ ទីបញ្ចប់យកដីខ្ញុំអត់បានទេ ព្រោះដីរដ្ឋ ខ្ញុំជួលពីរដ្ឋ…”។

ប្រជាពលរដ្ឋនិយាយថា សកម្មភាពរបស់លោកឧកញ៉ាអេង ឌីប៉ូ ដែលប្រើកំលាំង រារាំងពលរដ្ឋមិនអោយចូលទៅធ្វើការអាស្រ័យផល លើដីរបស់ខ្លួនមិនមែន មានតែលើកនេះ ទេកន្លងមក នៅស្រុកពញ្ញាឮ ក៏លោកឪកញ៉ា ធ្វើរបៀបនេះដែរ ឲ្យតែប្រជាពលរដ្ឋណាមានដីនៅក្បែ ដីរបស់លោក ឬដែលជួលពីរដ្ឋនោះ គឺលោក តែងតែប្រើកំលាំង មិនអោយ ពលរដ្ឋចូលអាស្រ័យផលឡើយ ។

ប្រជាពលរដ្ឋនិយាយករណី លោកឧកញ៉ាអេង ឌីប៉ូ មានមហិជ្ជតាខ្ពស់ណាស់ ដើម្បីយកដីរដ្ឋធ្វើជាកម្មសិទ្ធ ព្រោះថាកន្លងមក លោកឧកញ៉ារូបនេះ ធ្វើតាមរយះ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម កាលពីថ្ងៃទី២៧មិនាកន្លង ទៅ បានធ្វើលិខិត មួយ ទៅ រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហរញ្ញវត្ថុ ស្នើរសុំ សុំអនុវត្តនិតីវិធី នៃការ ធ្វើអនុបយោគ លើ ដីទំហំ ១៦៩០ ហិតតា មានទីតាំង ស្ថិតនៅ ក្នុងឃុំកំពង់អុស ស្រុពញ្ញាឮ ខេត្តកណ្តាលដើម្បីយកដីទៅឲ្យ ក្រុមហ៊ុនអេង ឌីប៉ូ ខណះដែលដីក្រុមហ៊ុនមានមិនដល់១០០០ហិតតាផងនោះ ។ប៉ុន្តែ ការស្នើសុំ នោះត្រូវបាន លោក អួន ពន្ធ័មុនីរត្ន័ រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហរញ្ញវត្ថុ បានបដិសេដ្ឋនិងច្រាន ចោលទាំស្រុង។ហើយក្រោយមកតាមរយះ លោក វេង សាខុន ដដែល បានធ្វើលិខិតទៅ រដ្ឋមន្ត្រី ក្រសួដែនដីម្តង តែ ត្រូវ បានបដិសេដ្ឋ ដដែលម្តងទៀត។
គួបញ្ជាក់ថា: នៅលពិភពលោកក៍ដូចជាកម្ពុជាដែរ ត្រូវតែមានភាពយុត្តិធម៍ អ្នកដែលមានមហិច្ឆិតា អាចក្លាយជាជន្លេន ដែលគេកាយយកទៅដោតសន្ទូច(លួចគេបានគ្រាន់ លុះដល់ពេល រាជរដ្ឋាភិបាល ដឹងទាន់ គ្រែល)។
ប្រជាពលរដ្ឋទាំងអស់ខាងលើសូមថ្លែងអំណរគុណយ៉ាជ្រាលជ្រៅ ក្នុងចំណាត់ការដ៍ប៉ុនប្រសប់និងយុត្តិធម៍បំផុតចំពោះប្រជាពលរដ្ឋទាំងឡាយ ក៍ដូចជាតែងតែដឹងនូវសុខទុក្ខឬការលំបាករបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងផងដែរ៕ ដោយសនសុភ័ក្ដ

IMG-20180326-WA0000 IMG-20180326-WA0001

LEAVE A REPLY

Please enter your comment!
Please enter your name here