កម្លាំង​អន្តរាគមន៍​ខេត្តកំពត​បង្ក្រាប​ក្រុម​អ្នក​ជល់​មាន់​ឃាត់​ជនសង្ស័យ​៥​នាក់​

0
9

ខេត្តកំពត ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១២:០០ នាទី កម្លាំងអន្តរាគមន៍ខេត្តកំពត សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកបន្ទាយមាសបានបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ជលមាន់) នៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥ នាក់។

ឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ និងដកហូតបានមាន់ជល់ចំនួន ០៤ ក្បាល ជញ្ជីងថ្លឹងមាន់ចំនួន ០១ ស៊ុមមាន់ចំនួន ០២ និងម៉ូតូចំនួន ០២ គ្រឿង ។
១.ឈ្មោះ កន សូយ ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិស្រែកាន់ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។
២.ឈ្មោះ ពៅ សុភត្រា ភេទប្រុស អាយុ ១៩ ឆ្នាំ នៅភូមិ តាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។
៣.ឈ្មោះ សៀន ចាន់ធឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិ ប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ។
៤.ឈ្មោះ កុយ រដ្ឋា ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ។
៥.ឈ្មោះ មុត ខេមរា ភេទប្រុសអាយុ ៣ ៥ឆ្នាំ នៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

LEAVE A REPLY

Please enter your comment!
Please enter your name here