វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាហែលទឹកទទួលបាននិទ្ទេសល្អ

0
88

ភ្នំពេញ:  លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថានេះជាវគ្គមួយដែលដំណើរការសិក្សាបានល្អជាទីបំផុត ។ទាំ ងសិក្ខាកាមទាំងគ្រូមានការយល់ចិត្តគ្នាមិនតែប៉ុណ្ណោះសិកខាសាលានេះមានចរឹកជាការផ្លាស់ប្ដូរបទពិសោធន៍ដល់គ្នាទៅវិញទៅមក ។

សិក្ខាសាលានេះគឺមានការសិក្សាទាំងទ្រឹស្ដី និង ការអនុវត្តន៍ ។ ពេលព្រឹកសិក្សាពីទ្រឹស្ដី ឯ ពេលរសៀលគឺអនុវត្តន៍ពីរបៀបបង្ហាត់នៅអាងទឹកតែម្ដង ។នេះជាវគ្គដែលឧបត្ថម្ភទាំងស្រុងដោយក្រសួងអប់រំយុវជន និង កីឡា តែពេលនេះសហព័ន្ធកមពុងតែសុំទៅសហព័ន្ធអន្តរជាតិឲ្យផ្ដល់វគ្គសិក្សាមួយដល់សហព័ន្ធដែលវគ្គនោះនឹងឧបត្ថម្ភដោយសហព័ន្ធអន្តរជាតិតែម្ដង ។

បន្ទាប់ពីការសិក្សារយៈពេល៥ថ្ងៃមកនេះមានសិក្សាកាម៨៥ភាគរយបានទទួលនីទ្ទេសល្អ និង ១៥ភាគរយបាននិទ្ទេសមធ្យម ។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមធ្យមដែលចាប់ផ្ដើមពីថ្ងៃទី១៩មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៣មីនា ។

photo_2018-03-24_06-22-20

photo_2018-03-24_06-23-05

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here