អ្នកលេងជើងខ្លាំង ផាន់ គ្រាន់ ប៉ះអ្នកប្រដាល់ថៃ លូម លេង ក្នុងព្រឹត្តិការណ៍ខ្សែក្រវាតិបារលីប្លេក

0
8

ភ្នំពេញ: រសៀលថ្ងៃទី២៥មីនា អ្នកប្រដាល់កម្ពុជាផាន់ គ្រាន់ នឹងត្រូវប្រកួតតទាល់ជាមួយ អ្នកប្រដាល់ថៃលូម លេង (Loom Leng) ព្រឹត្តិការណ៍ខ្សែក្រវាតិបារលីប្លេកលើសង្វៀនអាស៊ីអាគ្នេយ៍។

ផាន់ គ្រាន់កណ្ដាប់ដៃគេធ្ងន់ណាស់ តែទម្ងន់ជើងរបស់លូម លេងក៏មិនស្រួលទប់ទល់ដែរមានអ្នកប្រដាល់ខ្មែរមិនតិចនាក់ទេដែលត្រូវអ្នកប្រដាល់ថៃរូបនេះទាត់ឲ្យសន្លប់ ។ផាន់ គ្រាន់បើប្រហែសក៏អាចនឹងគ្រោះថ្នាក់ដែរតែលូមលេងបើប្រហែសក៏គ្រោះថ្នាក់ដោយសារផាន់ គ្រាន់វិញដែរ ។

លូម លេងមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៥ដង ចាញ់១២ដងស្មើពិន្ទុ២ដង ។ ចំពោះផាន់ គ្រាន់វិញគេមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៨៩ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។នរណាបន្តឈ្នះ ?

Phan-Kroan-Loom-Leng [800x600]

ប្រកួតក្នុងព្រឹត្តិការន៍នេះដែរមាស ច័ន្ទមានសមាគមប្រដាល់ក្រសួងការពារជាតិជួបជាមួយអ្នកប្រដាល់ថៃ ដែនភី ឈីត(Den PhiChhit) ។

២ប្រកួតរបស់អ្នកប្រដាល់ទាំង២រូបនេះឈ្នះ ១ ប្រកួត និង ចាញ់១ប្រកួតដូចគ្នា ។ស្គាល់ចាញ់មួយប្រកួតបែបនេះហើយឱកាសសម្រាប់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រទំនងជាលែងមានហើយ ។ច័ន្ទមានគេមានប្រវត្តិប្រកួតចំនួន១៣២ដងឈ្នះ៩៩ដង ចាញ់២៩ដង និងស្មើពិន្ទុ៤ដង ។

ចំពោះអ្នកប្រដាល់ថៃដែន ភីឈីតវិញនោះគេមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦៨ដង ចាញ់១៥ដង និងស្មើពិន្ទុ ១ ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាមានសំណាងល្អ ជាងនរណា ?

Meas-Chanmean-Den-Phichhet [800x600]

LEAVE A REPLY

Please enter your comment!
Please enter your name here