ក្មេងទំនើង០២នាក់ករណីបង្កទំនាស់វាយតប់គ្នា ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន

0
12

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ខែមិនា ឆ្នាំ២០១៨វេលាម៉ោង០៨និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឃាត់ខ្លួនចំនួន០២នាក់ ករណី ហឹង្សាដោយចេតនា(វាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យរបួស) នៅចំណុចតាមផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ភាគីទី១ ឈ្មោះ ម៉ម ផលឬទ្ធិស័ក្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខឯកជនលីបប្រា ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ១៨៤ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ភាគីទី២ ឈ្មោះ ទូច វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៩៦ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ស្នាកស្នាមបន្សល់ទុក ៖ ឈ្មោះ ចន កាន ភេទស្រី អាយុ៤៥ឆ្នាំ របួសដាច់រយៈស្បែកសៀតផ្កាខាងស្តាំមួយកន្លែង (របួសស្រាល) ត្រូវជាម្តាយភាគីទី១ ។
សម្ភារៈបន្សល់ទុក ៖ កាំបិតបុ័ងតោ០១ , កាំបិតផ្គាក់ចំនួន , ដំបងឈើចំនួន០១ ។

មុនពេលកើតហេតុ ថ្ងៃទី២១-០៣-២០១៨ វេលាម៉ោង១៩និង៣០នាទី ឈ្មោះ ចន កាន ត្រូវជាម្តាយរបស់ឈ្មោះ ម៉ម ផលឬទ្ធីស័ក្ត បានឈ្លោះប្រកែកគ្នាជាមួយភាគីទី២ ហើយភាគីទី១ បានចេញពីក្នុងផ្ទះរបស់ខ្លួន មកជួយម្តាយឈ្លោះប្រកែកគ្នាជាមួយភាគីទី២ រួចភាគីទី១ឈ្មោះ ម៉ម ផលឬទ្ធីស័ក្ត បានយកកាំបិតបុ័ងតោ គប់ទៅលើភាគីទី២ ចំនួន០២លើក តែមិនត្រូវ រួចភាគីទី១ បានស្ទុះទៅយកកាំបិតផ្គាក់ពីក្នុងដៃរបស់ខ្លួនឈ្មោះចន កាន ត្រូវជាម្តាយរបស់ខ្លួន(ភាគីទី១) ភា្លមនោះភាគីទី២ បានលើក យកដំបងឈើ មកគ្រវាសត្រូវចំសៀតផ្កាខាងស្តាំ រប់សឈ្មោះចន កាន ត្រូវជាម្តាយភាគី ទី១ បណ្តាឲ្យរបួសស្រាល រួចភាគីទី១ និងម្តាយឈ្មោះចន កាន បាននាំគ្នារត់ចូលក្នុងផ្ទះរបស់ខ្លួន ។ បន្ទាប់មកភាគីទី២ បានយកវត្ថុតាងខាងលើទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ។ លុះព្រឹកឡើងកម្លាំងជំនាញរបស់អធិការដ្ឋាន បាននាំខ្លួនជនសង្ស័យទាំង០២នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here