ព្រឹត្តិការណ៍វាយដណ្តើមម្ចាស់លុយ៤លានរៀល ចាប់ផ្តើមទៀតហើយ

0
7

ភ្នំពេញ: សម្រាប់ថ្ងៃទី២៤មីនានេះមានទួឯកថ្មី៤រូបទៀតហើយប្រជែងគ្នាដណ្ដើមលុយ៤លានរៀលដែលក្នុងនោះអ្នកប្រដាល់កម្ពុជា ២រូបគឺមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្ស និង សេង ស្រឿនក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែក ។ ចំពោះអ្នកប្រដាល់ថៃ២រូបនោះគឺLeam Phat និង Manav Thong ក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ម៉ារ៉ាតុងលើសង្វៀនគោជល់របស់CNC។

សុខហ៊ុចមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៧៧ដង ចាញ់២៥ដងស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៧ដង ។ចំពោះសេង ស្រឿនមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧០ដង ចាញ់១៣ដងស្មើពិន្ទុ ៤ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៤ដង ។

អ្នកប្រដាល់ថៃ Manav Thong គេមានប្រវត្តិប្រកួតចំនួន៩៧ដង ឈ្នះ៧៩ដង ចាញ់១៣ដងស្មើពិន្ទុ ៥ ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១១ដង ។ អ្នកប្រដាល់រូបនេះហ្វឹកហាត់នៅក្លិបCity Phoung ដែលមានគ្រូបង្វឹកឈ្មោះ Neth Namchai ។គេធ្លាប់មឿន សុខហ៊ុចវាយឲ្យសន្លប់នៅទឹកទី៤ ធ្លាប់ចាញ់ពិន្ទុឃុន សូខានក្លិបកងពលតូចលេខ៧០ និងចាញ់ពិន្ទុផង់ សុភាពក្លិបខេត្តរតនគីរី ។ Manav Thong ធ្លាប់ប្រកួតឈ្នះពិន្ទុធី តុងហ៊ីក្លិបពន្លឺវិបុល ។

ចំពោះ Leam Phat វិញគេធ្លាប់ផ្ដួលរឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១នៅទឹកទី១ និងឈ្នះអ្នកប្រដាល់រួមជាតិរបស់គេឈ្នះNam Khakboun ដោយពិន្ទុនៅសង្វៀនCNC។ ជើងខ្លាំងទាំង៤រូបនេះនរណាជាម្ចាស់លុយ៤លានរៀល ?

សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុនអ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ជាអ្នកដណ្ដើមបានលុយរង្វាន់៤លានរៀលក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ម៉ារ៉ាតុងលើសង្វៀនគោជល់របស់CNC ។

(Thai) Leamphit Pele Buriram [800x600]

Manav Thorng (Thai) [800x600]

Meun Sokhuch [800x600]

LEAVE A REPLY

Please enter your comment!
Please enter your name here