កាមរីប្រលះម៉ូតូឌ្រីមបានផ្ដាច់ជីវិតបុរសម្នាក់នឹងរបួសធ្ងន់ស្ត្រីម្នាក់

0
7

ខេត្តសៀមរាប៖ ករណីនេះកើតឡើងកាលពីវេលាម៉ោង១៧ៈ០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បង្កឡើងដោយរថយន្តម៉ាក់កាម៉ារី ពណ៌ឆ្លូញ ពាក់ផ្លាក់លេខសៀមរាប 2B-1374 (អ្នកបើកបរគេចខ្លួន) បុកជាមួយម៉ូតូម៉ាក់ហុងដាឌ្រីមC125 ពណ៌ខ្មៅ សេរី២០០៥ ពាក់ផ្លាក់លេខ សៀមរាប1A-4975 បើកបរដោយឈ្មោះ ផែន ទីណា ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ)។

ហើយរថយន្តបានជ្រុលទៅបុកនិងម៉ូតូ ០១គ្រឿងផ្សេងទៀត ម៉ាក់ហុងដាឌ្រីមC125សេរី២០១៦ ពណ៌ខ្មៅ អត់ផ្លាក់លេខ បើកបរដោយឈ្មោះ សន់ ផល្លា ភេទស្រីអាយុ៣៣ឆ្នាំ រស់នៅភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាមខេត្តសៀមរាប (របួសធ្ងន់) បញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប)។

FB_IMG_1521787646513

FB_IMG_1521787642894

FB_IMG_1521787648579

LEAVE A REPLY

Please enter your comment!
Please enter your name here