អតីតមេដឹកនាំកូរ៉េខាងត្បូង លី ម្យុងបាក់ «ប្រឈមមុខ​ជាប់​ពន្ធនាគារ ៤៥ឆ្នាំ»

0
18

លោក លី ម្យុងបាក់ មានអាយុ ៧៧ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការស៊ីសំណូក ពុករលួយ គេចពន្ធ និងបទ ចោទដទៃទៀតក្នុងនោះរួមមានទាំងការទទួលលុយ ១០.២លានដុល្លារ ពីទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង និងបណ្ដា ក្រុមហ៊ុនធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។

អតីតប្រធានាធិបតី លោក លី ម្យុងបាក់ (Lee Myung-bak) ពាក់ព័ន្ធនឹងបទចោទប្រកាន់ជុំវិញការប្រព្រឹត្តអំពើពុករលួយ ដែលអាចឱ្យលោកជាប់ពន្ធនាគារ ៤៥ឆ្នាំ នៅក្នុងករណីដែលគេរកឃើញថា លោកបានប្រព្រឹត្តកំហុសទាំងនោះមែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។

 

LEAVE A REPLY

Please enter your comment!
Please enter your name here