ង៉ែត រដ្ឋា និង គឹម វាសនា អាចយកឈ្នះថៃបានទេក្នុងសប្តាហ៍នេះ?

0
12

ភ្នំពេញ: សម្រាប់ថ្ងៃទី២៤មីនានេះង៉ែត រដ្ឋា ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃភេច ណាំអ៊េក(Phich Nam Ek)ដែលអ្នកប្រដាល់ថៃរូបនេះ២ប្រកួតរបស់គេឈ្នះទាំង ២ ប្រកួត ។សម្រាប់រដ្ឋាការប្រកួតនេះទោះបីគេឈ្នះឬ ចាញ់ក៏ដោយហើយការប្រកួតរបស់គេនៅសល់មួយប្រកួតបន្ទាប់ទៀតក៏ដោយក៏គេគេចមិនផុតពីហាលអាវនោះទេ ។

ចំពោះភេចណឮអ៊េកវិញគេកាន់តែត្រូវការឈ្នះបន្ថែមទៀតដើម្បីឡើងទៅកាន់កាប់កៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ។
រដ្ឋាមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៤ដង ចាញ់១៣ដងស្មើពិន្ទុ៣ដងនិង វាយគូប្រកួតឲ្យសន្លប់បាន ១២ដង ។

ចំពោះអ្នកប្រដាល់ថៃភេច ណាំអ៊េកវិញគេមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៧៤ដង ចាញ់១៥ដង ស្មើពិន្ទុ ២ដង និង វាយគូប្រកួតឲ្យសន្លប់បាន១៦ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

Nget-Ratha-Phich-Nam-Ek [800x600]

ចំពោះគឹម វាសនាវិញត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃកង កាងវ៉ាន(Kong Kangwan)ដែលអ្នកប្រដាល់ទាំង២រូបនេះ២ ប្រកួតរបស់គេចាញ់ទាំង ២ ប្រកួត ។

នេះជាការប្រកួតដ៏សំខាន់ដែលអ្នកមិនទាន់ស្គាល់ជ័យជំនះទាំង២រូបនេះនឹងមានម្នាក់ស្គាល់ជ័យជំនះជាលើកដំបូង ឯ ម្នាក់ទៀតបន្ថែមស្ថិតិចាញ់ក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ។ ពួកគេមិនខ្វល់ខ្វាយឡើយព្រោះទោះបីនរណាចាញ់ នរណាឈ្នះក៏គង់តែខ្ទាតចេញពីការប្រកួតដូចគ្នា ។

វាសនាមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៣ដង ចាញ់១៣ដងស្មើពិន្ទុ១ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។ចំពោះកង កាងវ៉ានវិញគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៦ដង ចាញ់១៨ដង និងស្មើពិន្ទុ ១ ដង ។នរណាអាចស្គាល់ជ័យជំនះនៅក្នុងព្រឹត្តិការណ៍នេះ ?

Kim-veasna-Kong-Kangwan [800x600]

LEAVE A REPLY

Please enter your comment!
Please enter your name here