សកម្មភាពនគបាលស្រុកអង្គរស្នួលក្នុងការអនុវត្តបម្រើប្រជាពលរដ្ឋនៅការចុះប្រតិបត្ត័ការជាប្រចាំ

508

(ខេត្តកណ្តាល) ដើម្បីអោយមានភាពជិតស្និតស្នាលនិងមិនគន្ធាតរវាងប្រជាពលរដ្ឋនិងមន្ត្រីផងនោះ លោកអធិការស្រុកអង្គរស្នួលបានធ្វើការបែងចែកសកម្មភាពការងារញោលដៅជាប្រចាំថ្ងៃក្នុងភូមិសាស្ត្រមួយចំនួន៖ដូចជា នៅព្រឹកច័ន្ទ ត្រូវនឹងទី ១៩ ខែមិនាឆ្នាំ២០១៨ វេលា ម៉ោង ០៦:៣០នាទីកងកម្លាំងនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកអង្គស្នួលហការណ៍ជាមួយ កម្លាំង នគរបាលប៉ុស្ដិ៍រដ្ឋបាល ដើម្បីជួយសំរួលចរាចរណ៍ និងចម្លងសិស្សានុសិស្សឆ្លងកាត់ផ្លូវជាតិលេខ ៤ ចេញពីផ្ទះ ទៅសាលារៀន :
១ » ប៉ុស្ដិ៍នគរបាលរដ្ឋបាល ពើក សាលាបឋម សិក្សានិង អនុវិទ្យាល័យអង្គស្នួល
២ » ប៉ុស្ដិ៍នគរបាលរដ្ឋបាល បែកចាន សាលា បឋមសិក្សានិង អនុ វិទ្យាល័យ បែកចាន
៣ » ប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រៃពួច សាលាបឋមសិក្សាឃុំព្រៃពួច ។
កម្លាំងជំនាញស្រុកសហការជាមួយប៉ុស្តិ៍ដើម្បីចុះរៀបចំសណ្តាប់នៅតាទីប្រជុំជន(ផ្សារ) និងចម្លងសិស្សានុសិស្ស នៅក្នុងឃុំបែកចាន ឃុំពើក ឃុំព្រៃពួចក្នុងស្រុកអង្គរស្នួលខេត្តកណ្តាលជាប្រចាំ។

លោក មាន សំណាង អធិការស្រុកអង្គស្នួលបានអោយដឹងថា កម្លាំងនគបាលជំនាញស្រុកបានសហការជាមួយមន្ត្រីនគបាលប៉ុស្តិ៍ដើម្បីបែងចែកកម្លាំងជាក្រុមចំនួន៣ក្នុងគោលដៅទី១៖ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋនៅអធិការដ្ឋាននគរបាលស្រុក។គោលដៅក្រុមទី២៖កម្លាំងប៉ុស្តិ៍ព្រៃពួចកម្លាំងផ្នែកជំនាញចែកសៀវភៅ(ក២)ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងក្រុមទី៣៖កម្លាំងប៉ុស្តិ៍ ចេញល្បាតផ្លាស់ប្តូរវេនក្រុម(ក)ក្រុម(ខ) និងប្រចាំការតាមតំបន់ប្រជុំជន,ទីផ្សារ និងល្បាតក្នុងភូមិសាស្រ្តបានចំនួន៣ភូមិគឺក្រាំងម្កាក់ភូមិព្រៃពូចនិងភូមិម្កាក់ ក្នុងនោះដែរកម្លាំងប៉ុស្តិ៍បានចុះផ្សព្វផ្សាយទម្រង់ទាំង៤របស់នគរបាលសហគមន៍ជាមួយប្រជាពលរដ្ឋព្រមទាំងបែងចែកកម្លាំងប៉ុស្តិ៍ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជាមួយប្រជាពលរដ្ឋដើម្បីយល់ដឹងថែមទៀតផង។

លោកអធិការបានបន្តថាលើសពីនោះកម្លាំងតាមប៉ុស្តិ៍ធ្វើវេទិការសាធារណ:គោលដំណងផ្សព្វផ្សាយស្តីពីគោលដៅ៩ចំណុចភូមិឃុំមានសុវត្ថិភាព និងកម្លាំងប៉ុស្តិ៍ចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំដើម្បីមានភាពស្និតស្នាលមិនមានគន្លាតរវាងប្រជាពលរដ្ឋនិងមន្ត្រី៕ ដោយសនសុភ័ក្ដ