នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

12045

នៅថ្ងៃច័ន្ទ៣កើតខែចេត្រ ឆ្នាំរកានព្ធស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី១៩ ខែមិនាគ.ស២០១៨វេលាម៉ោង២២:៤០នាទីកំលាំងនគរបាលអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តន៏ច្បាប់ចរាចរណ៏ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសុវត្ថិភាពក្នុងមូលដ្ឋាន បាន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចមុខផ្សារហេងលី ផ្លូវ២៧១ ក្រុម២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបន្តការងារជំនាញរហូតដល់ឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀតចុងក្រោយ។
-ជនសង្ស័យ
១. ឈ្មោះហេង សេរីវឌ្ឍនា ហៅវីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជានិសិ្សត ស្នាក់នៅផ្ទះ៤១៨D ផ្លូវ៣៧១ សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ រាជធានីភ្នំពេញ។
២.ឈ្មោះពេជ្រ ស្រីល័ក្ខ ហៅល័ក្ខ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក NAGA WORLD ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
៣.ឈ្មោះនូរ រិទ្ធីរ៉ា ហៅរ៉ា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះ២B ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
-វត្ថុតាងដែលបានដកហូតយក
១-ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន០៤កញ្ចប់(២កញ្ចប់ធំនិង០២ កញ្ចប់តូច)។
២-ម៉ូតូចំនួន០២គ្រឿង ម៉ាកDuck cati monster ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1FY-4595 និងម៉ាក Honda pcx ពាក់ស្លាកលេខភ្នំពេញ 1GD-9028។
៣-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕