ការប្រណាំងម៉ូតូនៅពហុកីឡដ្ឋានមរតកតេជោ

0
7

ភ្នំពេញ: ការប្រណាំងម៉ូតូនៅពហុកីឡដ្ឋានមរតកតេជោដែលទើបតែនឹងបញ្ចប់ទៅថ្មីៗនេះបានបង្ហាញថាកីឡាករកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើងៗហើយ ។ ជាមួយនឹងការរីកចម្រើននៃបច្ចេកទេសក្នុងកាជិះម៉ូតូ ការបញ្ជាម៉ាស៊ីននោះគេថែមទាំងចេះវិធីគ្រប់គ្រងល្បឿន របៀបប្រជែងដើម្បីវ៉ាគូប្រកួតទៀតផង ។

ព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូលើ វាលរាបលើកទី៣ នៅពហុកីឡាដ្ឋានមរតកតេជោឆ្នាំនេះ កីឡាកម្ពុជាមានការរីកចំរើនទាំងសមត្ថភាព និងបច្ចេកទេសតម្លើងម៉ូតូ បើធៀបទៅនឹងឆ្នាំមុនៗ ។

គណៈកម្មការប្រកួតរូបនេះ បានវាយតម្លៃថា ព្រឹត្តិការណ៍លើកទី៤ នាឆ្នាំក្រោយ កីឡាករកម្ពុជា នឹងអាចបង្កើន សមត្ថភាព ឈានដល់ការប្រជែងដណ្តើមយកពាន ជាមួយកីឡាករបទេសនៅក្នុង Class A ដែលប្រជុំកីឡាករខ្លាំងៗ មកពីបរប្រទេស ពីព្រោះថាការប្រណាំងក៏មានការចូលរួមច្រើន សិទ្ធផល និងបច្ចេកទេសប្រណាំង និងការកែឆ្នៃម៉ូតូក៏មានការរីកចំរើនគួរអោយកត់សំគាល់ផងដែរ។

 

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៣ ឆ្នាំ២០១៨ ចែកចេញជា៥ Class មាន Class A សម្រាប់ម៉ូតូកែច្នៃដែលមានកម្លាំងម៉ាស៊ីន ១៥០ C C ។ Class B សម្រាប់ម៉ូតូអង់ ព្រីយ៉ា កម្លាំងម៉ាស៊ីន ១៣០ ទៅ ១៥០ CC ។ Class C សម្រាប់ម៉ូតូអង់ព្រីយ៉ាកម្លាំងម៉ាស៊ីនក្រោម ១២៥ CC ។ Class D សម្រាប់ម៉ូតូអូតូ កម្លាំងម៉ាស៊ីន ១១០ ដល់ ១២៥ CC និង Class E សម្រាប់ម៉ូតូដែលប្រើពេលវេលា២៣០នាទី ដែលជាវិញ្ញាសាថ្មី ៕

photo_2018-03-20_16-09-21

LEAVE A REPLY

Please enter your comment!
Please enter your name here