ចំណតរថយន្តសម្រាប់អ្នកដំណើរដែលដែលបានសាសង់រួចរាល់ជាជំនួយរបស់ប្រទេសជប៉ុនគ្រោងនិងដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខហើយ

1467

កំពង់ឆ្នាំង៖ ចំណតរថយន្តរថយន្តសម្រាប់អ្នកដំណើរឈប់សំចតដែលបានសាងសង់រួចរាល់ហើយវាជាជំនួយរបស់ប្រទេសជប៉ុនត្រូវបានគ្រោងនិងដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះហើយដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឆ្លងកាត់ទៅមក ។

IMG20180320083151

ការចុះធ្វើការត្រួតពិនិត្យត្រៀមនិងដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះធ្វើឡើងដោយមានការចូលរួមពីអគ្គនាយកជម្រុញពារនិច្ចកម្មនៃក្រសួងពារនិច្ចកម្មឯកឧត្តម ស៊ាងថៃ រួមដំណើរដោយសហការីក្រសួងពារនិច្ចកម្មនិងមានការចូលរួមពីអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន អភិបាលរងខេត្តមន្ទីស្ថាបន័កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទស្រុកក្រុងទាំង៨ចូលរួមផងដែរ ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី២០មីនា២០១៨នៅក្នុងបរិវេណចំណតរថយន្តសម្រាប់អ្នកដំណើរតាមបណ្តោយផ្លូវជាតិលរខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៧និង៧៨ដែលស្ថិតក្នុងភូមិព្រៃខ្មែរឃុំរលាប្អៀរស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង  ។  អគ្គនាយកជម្រុញពារនិច្ចកម្មនៃក្រសួងពានិច្ចកម្មឯកឧត្តម ស៊ាងថៃ បានលើកឡើងថាចំណតរថយន្តសម្រាប់អ្នកដំណើរនេះវាជាគម្រោងជំនួយរបស់ប្រទេសជប៉ុនដាក់អោយក្រសួងពារនិច្ចកម្មជាអ្នករកទីតាំងសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ទៅមកឈប់សម្រាកមួយគ្រាខណះដែលបានជួយសម្រួលដល់អ្នកបើកបរនិងអ្នកដំណើរឆ្លងកាត់និងបានដាក់អោយមន្ទីពារនិច្ចកម្មខេត្តកំពង់ឆ្នាំងជាអ្នករកទីតាំងតែអ្នកសាងសង់ស្ថានទូជប៉ុនធ្វើតែម្តងដែលមានទីធ្លាប្រមាណជាកន្លះហិតាអាចចតរថយន្តគ្រប់ប្រភេទផងដែរ ។

អគ្គនាយយកជម្រុញពានិច្ចកម្មនៃក្រសួងពារនិច្ចកម្មបានបញ្ជាក់នៅក្នុងកិច្ចប្រជុំទៀតថាចំណតរថយន្តខាងលើនេះគ្រោងនិងសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ដល់ថ្ងៃទី៩មេសា២០១៨ខាងមុខនេះហើយក្នុងនោះមានការដាក់តាំងស្តងលក់ផលិតផលពានិច្ចកម្មភូមិមួយផលិតផលមួយដែលជារបស់ខ្មែរនិងជាផលិផលរបស់អ្នកកំពង់ឆ្នាំងដែលមានរយះពេល៥ថ្ងៃនិងមានការចូលរួមពីប្រតិភូជាន់ខ្ពស់ថ្នាក់ជាតិនិងភ្ញៀវជាតិនិងអន្តរជាតិនិងមានប្រជាបលរដ្ឋចូលរួមចំនួន៥០០នាក់ផងដែរ ពីសេសលើការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការដល់បងប្អូនប្រជាពលរដ្ឋនិងបងប្អូនអាជីវកលក់ដូរ ។

អភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿនបានលើកឡើងថា នេះជាមោតនះភាពណាស់សម្រាប់ខេត្តកំពង់ឆ្នាំងដែលមានចំណតរថយន្តថ្មីសាងសង់តាមបែបស្តងដាអនាមយ័បរិស្ថានស្រឡះល្អនិងមានទីធ្លាសម្រាប់ងាយស្រួលដល់ការឈប់សំចតរថយន្តនិងអ្នកធ្វើដំណើរឆ្លងកាតទៅមកពីសេសអ្នកបើកបរយន្តផ្លូវឆ្ងាយនិងមានការបំរើលើផ្នែកលក់ដូរម្ហូបអាហារភេស្ជះនិងបន្ទប់អនាមយ័ផងដែរ ។

សូមបញ្ជាក់ផងដែរថាចំណតរថយន្តដែលទើបនិងសាងសង់ថ្មីនិងគ្រោងដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះវាជាចំណតរថយន្តទី២បន្ទាប់ពីចំណតរថយន្តសម្រាប់អ្នកដំណើរមួយនៅខេត្តពោធិសាត់ដែលកំពង់ដំណើរបំរើសេវាកម្មជូនដល់អ្នកធ្វើដំណើរឆ្លងកាត់ទៅមកតាមរថយន្តគ្រប់ប្រភេទជារៀងរាលថ្ងៃផងដែរ ៕ សុក្ខារិន កំពង់ឆ្នាំង

IMG20180320083405