ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី២

0
8

ភ្នំពេញ: រាជធានីភ្នំពេញបានរៀបចំរួចរាល់ហើយអំពីប្រភេទកីឡាដែលនឹងត្រូវដាក់ចូលរួមប្រកួតកីឡាជាតិលើកទី២(2nd National Games)ដែលនឹងធ្វើនៅចុងខែឧសភា និង ដើមខែមិថុនាខាងមុខនេះ ។

សម្រាប់រាជធានីភ្នំពេញបានសម្រេចចិត្តដាក់កីឡាចំនួន២១ប្រភេទចូលរួមប្រកួតតែសម្រាប់ប្រភេទកីឡាចំនួន៣ ដែលដាក់ចូលរួមប្រកួតគឺបាល់ទាត់ បាល់ទះក្នុងសាល និងបាល់បោះមានតែវិញ្ញាសាបុរសប៉ុណ្ណោះចំពោះនារីរាជធានីភ្នំពេញមិនមានឡើយ ។

ការប្រកួតកីឡាជាតិលើកទី២នេះក្រសួងអប់រំយុវជន និង កីឡាដាក់កីឡាចំនួន២៧ប្រភេទឲ្យប្រកួតដែលកាលពីប្រកួតលើកទី១ឆ្នាំ២០១៦មានតែ១៥ប្រភេទ និង ១៨៩វិញ្ញាសាប៉ុណ្ណោះ ។នេះបើតាមការឲ្យដឹងពីលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា ។

ប្រភេទកីឡាដែលរាជធានីភ្នំពេញដាក់ឲ្យប្រកួតមានបាល់ទាត់បុរស បាល់ទះក្នុងសាលបុរស បាល់បោះបុរសប្រដាល់គុនខ្មែរ ប្រដាល់សាកល វាយកូនឃ្លីលើតុសីដក់ ស៊ូរិនហ្ស៊ិកាំប៉ូ អត្តពលកម្ម បេស្បល តេក្វាន់ដូWTF(World Taekwondo Federation)។ តេក្វាន់ដូITF(International Taekwondo Federation)ការ៉ាតេ វាយកូនបាល់ទ្រីយ៉ាត្លុង បាញ់កាំភ្លើង ទោចក្រយាន ល្បុក្កតោ វ៉ូវីណាម ចំបាប់ និង ហែលទឹក ។

10007449_603362409752107_1632610955_n [800x600]

LEAVE A REPLY

Please enter your comment!
Please enter your name here