ចាំមើល៍!! ឃុន ឌីម៉ា អាចកិត្តិយសមកវិញបានទេ ??

0
4

ភ្នំពេញ: អ្នកប្រដាល់ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩ទម្ងន់៦៣,៥០គីឡូក្រាមឃុន ឌីម៉ា នឹងត្រូវវប្រកួតតតាំងជាមួយជើងខ្លាំងថៃផ្លាយ ណយ លើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១៨មីនា ។

ឌីម៉ាមានប្រវត្តិប្រកួតចំនួន៩៨ដង ឈ្នះ៨៤ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។ ផ្លាយ ណយ(Phlay Noy) វិញគេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរហើយកន្លងមកអ្នកប្រដាល់ថៃរូបនេះធ្លាប់ផ្ដួលអ្នកប្រដាល់កម្ពុជាអស់មិនតិចនាក់ទេ ។គេជាអ្នកប្រដាល់ដែលមានមានកណ្ដាប់ដៃ ជង្គង់ និង ការទាត់ចេញធ្ងន់លំបាកទប់ទល់ណាស់ ។ផ្លាយ ណយមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៥ដង ចាញ់១៥ដង និង ស្មើពិន្ទុ ១ ដង ។

ជំនួបមួយនេះសម្រាប់ឃុន ឌីម៉ាគេត្រូវការឈ្នះជាចាំបាច់ព្រោះដើម្បីរក្សាកេរ្តិ៍ឈ្មោះជាម្ចាស់មេដាយមាសស៊ីហ្គេម ឯផ្លាយ ណយក៏ចង់ឈ្នះម្ចាស់មេដាយមាសស៊ីហ្គេមដែរដើម្បីឲ្យឈ្មោះរបស់គេកាន់តែត្រដែតឡើងទៀតចាំមើលនរណាឈ្នះ ?

Khun-Dima-Phlay-Noy [800x600]

LEAVE A REPLY

Please enter your comment!
Please enter your name here