វៀតណាម គួរមានឥរិយាបយ៉ាងណា ចំពោះគណបក្សប្រឆាំងកម្ពុជា?

0
15

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមដកស្រង់ចេញនូវអត្ថបទវិភាគមួយ របស់វៀតណាម ដែលបង្ហាញជំហរ ជាទស្សនៈទានមួយ ឲ្យមានការគិតឡើងវិញ ជាមួយកម្ពុជា ក្រោយពេលឃើញ អតីតគណបក្សសង្រ្គោះជាតិ ទទួលបានសំឡេងកើនឡើង នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០១៧។

ខាងក្រោមនេះ ជាអត្ថបទដើមទាំងស្រុង៖

វៀតណាម គួរមានឥរិយាបយ៉ាងណា ចំពោះគណបក្សប្រឆាំងកម្ពុជា?

ហាណូយ៖ ក្នុងការបោះឆ្នោតថ្នាក់ឃុំសង្កាត់ នៅកម្ពុជា នាថ្ងៃ៤ មិថុនា ២០១៧កន្លងមក គណបក្សកាន់អំណាចCPP ជាលើក ដំបូងទទួលយកនូវការបាត់ដ៏ធំធេង នៅចំពោះមុខ គណបក្សCNRP។ ជាក់ស្តែងដូចក្នុងការបោះឆ្នោត មុននេះបីដង (២០០២ ២០០៧ និង២០១២) គណបក្សCPP ដណ្តើមបាន១៥៩៨ និង១៥៩១ ក្នុងអសនៈជាប្រធានឃុំ តែការបោះឆ្នោត លើកនេះ CPP ដណ្តើមបានតែ១១៦៨ឃុំ ដែលក្នុងពេលនោះគណបក្ស CNRP ដណ្តើម៤៨២អសនៈ ជាប្រធានឃុំ ដែលប្រៀបជាមួយការបោះឆ្នោត ប្រាំលើកមុន មានតែ៤០អសនៈ ប៉ុណ្ណោះ។

លទ្ធផលនេះ ឆ្លុះបញ្ចាំងនូវនិន្នាការធ្លាក់ចុះរបស់CPP ដែលជាក់ស្តែងបំផុត នៅក្នុងសម័យបោះឆ្នោតសាកល ឆ្នាំ២០១៣ ដែលបញ្ចាក់ ឲ្យឃើញលទ្ធភាព ចំពោះគណបក្សប្រឆាំង ពិសេសគឺCNRP អាចឈានទៅដល់ ការកាន់អំណាច នៅក្នុងអនាគត។ នៅក្នុងទិដ្ឋភាពនេះ មានសំណួរចោទសួរថា វៀតណាម គួរមានឥរិយាបថ បែបណាចំពោះCNRP ?

រហូតមកដល់ពេលនេះ វៀតណាម អត់ទាន់បង្កើតបណ្តាញទាក់ទងផ្លូវការ ណាមួយជាមួយCNRP ដែលជា លទ្ធភាព ក្នុងការកំហិតវៀតណាម ដែលអាចពង្រីកឥទ្ធិពលនិងរក្សា ស្ថិរភាព ក្នុងទំនាក់ទំនងទ្វេភាគី ក្នុងករណីដែលមានការផ្លាស់ប្តូរ អំណាចនៅលើទីលាននយោបាយកម្ពុជា ក្នុងពេលអនាគត។ មានកត្តាមួយចំនួន ដែលអាចបកស្រាយការពិតមួយចំនួន ដូចខាងក្រោមនេះ៖

ទី១. ការប្រកាសជាហូរហែ និងអំពើប្រឆាំងវៀតណាម របស់ថ្នាក់ដឹកនាំCNRP ជាពិសេសគឺរបស់ ប្រធានគណបក្ស គឺ លោក សម រង្ស៊ី ដែលជាហេតុធ្វើឲ្យមជ្ឈដ្ឋានវៀតណាម និងជាមួយCNRP ពុំទាន់ មានភាពជឿជាក់ និងភាពស្នីទស្នាលមិត្តភាព ដើម្បីនិយាយជាមួយគ្នា។

ទី២. វៀតណាមអាចបារម្ភថា ការបង្កើតទំនាក់ទំនងជាមួយCNRP និងធ្វើឲ្យ CPP មិនសប្បាយចិត្ត ក្នុងមជ្ឈដ្ឋាន ថ្នាក់ដឹកនាំរបស់បក្ស ជាពិសេស គឺនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលដែលវៀតណាម កំពុងមានទំនាក់ទំនងល្អ ជាមួយCPP និងនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ទី៣. អាចវៀតណាម នៅជឿជាក់CPP នឹងដណ្តើមបានជ័យជំនះ ក្នុងសម័យបោះឆ្នោតសាកល ឆ្នាំ២០១៨ បន្តដំណាក់កាល កាន់អំណាចរបស់ខ្លួន សូម្បីតែនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏ធ្លាប់ប្រកាសថា បើបក្សប្រឆាំង ឈ្នះឆ្នោត នៅឆ្នាំក្រោយ គឺកម្ពុជា នឹងជួបប្រទះសង្រ្គាមក្នុងស្រុក ដែលនេះគឺជាការអះអាង ប្តេជ្ញាចិត្ត របស់CPPសំដៅ កាន់កាប់អំណាចដ៏រឹងមាំ។ ដូច្នេះមជ្ឈដ្ឋាន វៀតណាម អាចយល់ថា ការជូបប្រាស្រ័យ ទាក់ទងរឺការបង្កើតបណ្តាញ ទំនាក់ទំនងផ្លូវការជាមួយCNRP ជាភាពមួយ នៅមិនទាន់ចាំបាច់ ។

ក៏ប៉ុន្តែបើពិនិត្យ មកលើនិន្នាការនៃការបោះឆ្នោត ថ្នាក់ឃុំសង្កាត់កន្លងមក និងដំណើរការបោះឆ្នោត សាកលឆ្នាំ ២០១៣ ក៏ដូចជាកត្តាពាក់ព័ន្ធផ្សេងទៀត ឃើញថា ដល់ដែលពេលវៀតណាម ពិចារណាឡើងវិញ នូវជំហរបស់ខ្លួន។

ទី១. ទោះបីជាសមរង្ស៊ី និងCNRP មានឥរិយាបថអមិត្ត រជាមួយវៀតណាម ប៉ុន្តែមួយភាគនៃមូលហេតុ ចំបង របស់ពួកនេះ គឺចង់ប្រើប្រាស់ សន្លឹកបៀវៀតណាម ដើម្បីស្រូបយកសន្លឹកឆ្នោតរបស់ខ្លួន។ វៀតណាម គឺរដ្ឋមួយ ដ៏សំខាន់ចំពោះកម្ពុជា ទាំងសេដ្ឋកិច្ច រហូតដល់សន្តិសុខ ដូច្នេះ មានលទ្ធភាពច្រើន បើដណ្តើមបានអំណាច CNRPនឹងមានឥរិយាបថនិយមកណ្តាល និងថ្លឹងថ្លែងជាងនេះ ជាមួយវៀតណាម ក៏ប៉ុន្តែប្រការនេះ អាចប្រព្រឹត្តិ ទៅបានរឺអត់ គឺអាស្រ័យទៅដោយការយល់របស់CNRP អំពី សុឆន្ទៈ គោលជំហរ និងទស្សនៈរបស់វៀតណាម ដែលជាប្រការមួយដ៏លំបាក ក្នុងការសម្រេចបានក្នុងករណីរវាង វៀតណាម និងCNRPពុំមានការជួប ប្រាស្រ័យទាក់ទងផ្លូវការណាមួយ។ ក្រៅពីនេះ មានព័ត៌មាថា ក្នុងដំណើរទស្សនកិច្ចមួយ ទៅកាន់អាមេរិក សមរង្ស៊ី បានស្នើជួបអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅវ៉ាស៊ីនតោនឌីស៊ី។

ប្រការនេះ សឲ្យឃើញថា CNRPតិចរឺច្រើន ក៏មានសុឆន្ទៈក្នុងការចង់បង្កើត ទំនាក់ទំនងជាមួយរដ្ឋាភិបាល។ ដូច្នេះ វៀតណាម ពុំគួរចាត់ទុក ឥរិយាបថប្រឆាំងវៀតណាមរបស់CNRP ជារឿងស្ថិតស្ថេរជាអមតៈ។

ទី២. ទោះបីCPP  និងនាយករដ្ឋមន្រ្តីហ៊ុន សែន អាចមិនពេញចិត្ត ចំពោះការជួបប្រាស្រ័យទាក់ទង ជាមួយ គណបក្ស ប្រឆាំង ដែលជាក់ស្តែង បានបញ្ជាក់ឲ្យឃើញថា ប្រទេសមួយ មានការជួបប្រាស្រ័យទាក់ទង ជាមួយកម្លាំង នយោបាយផ្សេងទៀត គឺជាការធ្វើមួយដ៏ធម្មតា ជាទីបំផុត។ សូម្បីតែចិន ដែលជាដៃគូ ដ៏ជិតស្នីទរបស់ CPP និងហ៊ុន សែន ក៏បានបង្កើត ខ្សែរយៈទាក់ទង មួយដ៏ផ្លូវការ ជាមួយCNRP ជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំ  CNRP បន្ទាប់ពីការបោះឆ្នោត២០១៣ ហើយរហូតធ្លាប់ អញ្ជើញថ្នាក់ដឹកនាំ CNRP ទៅទស្សនកិច្ចនៅប្រទេស ចិនថែមទៀតផង។ ការធ្វើខាងលើនេះ ក៏ពុំបានធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ ក៏ដូចជារវាង CPP និងបក្ស កុំម្មុយនីស្តចិន ទទួលរងនូវការជះឥទ្ធិពលណាមួយ។ ដូច្នេះ វៀតណាម ពុំគួរ មានការបារម្ភពេក អំពីប្រតិកម្មរបស់CPP ជាពិសេសនៅក្នុងទិដ្ឋភាព ដែលទំនាក់ទំនងរវាង ប្រទេសទាំងពីរ និងបក្សទាំងពីរ បាននិងកំពុង ត្រូវបានធ្វើឲ្យ ល្អប្រសើរ ក្នុងរយៈពេលពេលកន្លងមកនេះ។

ទី៣. វៀតណាមមិនគួរ ដាក់សេចក្តីរំពឹងទាំងស្រុង មកលើCPP។ និន្នាការក្នុងដំណើរការបោះឆ្នោត ពេលថ្មីៗនេះ រួមជាមួយចលករ នៃការបោះឆ្នោតផ្សេងទៀត ដូចជា កំណើនប្រជាជន និន្នាការនៃការបោះឆ្នោតរបស់ អ្នកបោះឆ្នោត នៅរដ្ឋធានី និងនៅជនបទ ការរីកចម្រើននៃបណ្តាញសង្គម សមិទ្ធផលនិងការគ្រប់គ្រង របស់CPP យុទ្ធសាស្រ្ត រកសំឡេងឆ្នោតរបស់CNRP ។ល។ល។ សុទ្ធជាការបង្ហាញឲ្យឃើញថា ទោះបីជាមានការគំរាមកំហែង របស់ហ៊ុន សែន លទ្ធភាពនាំឲ្យCNRPទទួលបានជ័យជំនះ គឺជាហេតុការណ៍ ដែលមិនអាចបដិសេធបាន។ បើប្រការទាំងនេះ ពុំអាចកើតមានឡើង នៅក្នុងឆ្នាំ២០១៨ ក៏នឹងអាចកើតមានឡើង នៅក្នុងការបោះឆ្នោត ជាបន្តបន្ទាប់ ក្នុងបរិបទមួយដែលនិន្នាការបច្ចុប្ប ន្នបន្តវិវត្តន៍ទៅមុខ។

ដូច្នេះ ដើម្បីធានាល្អបំផុត ចំពោះអត្ថប្រយោជន៍ជាតិរបស់ខ្លួន និងមិនឲ្យធ្លាក់ទៅក្នុងស្ថានភាព បាត់ភាពម្ចាស់ការ វៀតណាម ចាំបាច់ បង្កើតបណ្តាញទំនាក់ទំនង ជាបន្ទាន់ ជាមួយCNRP ដើម្បីផ្លាស់ប្តូរទស្សនៈ កសាងការជឿទុកចិត្ត និងបង្កើត យន្តការធ្វើការ រវាងភាគីទាំងពីរ ឲ្យបានឆាប់ តាមដែលអាចធ្វើបាន។ ក្នុងដំណើរការ នេះ វៀតណាម គួរជូនព័ត៌មាន ប្រកបដោយតម្លាភាព ទៅCPP  និងលួងលោមនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីគោលបំណងរបស់វៀតណាម។

សុភាសិតរបស់ជនជាតិEskimo មានឃ្លាមួយ និយាយថា “រក្សាមិត្តឲ្យកាន់តែជិត តែបើរក្សាសត្រូវ ឲ្យកាន់តែល្អជាងនេះ” ។ នេះប្រហែលជារបៀបនិយាយ ដ៏សមស្របបំផុតរបស់វៀតណាម ក្នុងការគួរអនុវត្ត ឥរិយាបថ ក្នុងកាលៈទេសៈនេះ៕

khem-sokha-and-samrainsy-2014-01-04

(អត្ថបទនេះ បកប្រែក្រៅផ្លូវការចេញពីព្រឹត្តិប័ត្រវៀតណាម ផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧)

https://nghiencuuquocte.org/2017/06/15/viet-nam-nen-ung-xu-ra-sao-voi-phe-doi-lap-campuchia/

LEAVE A REPLY

Please enter your comment!
Please enter your name here