ឡៅ ចន្ទ្រា មានជំនឿចិត្ត១០០%នឹងជ័យជំនះពី Phan Chai អោយបាន

0
10

ភ្នំពេញ: ព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកលើសង្វៀនCNCវេលាថ្ងៃត្រង់ថ្ងៃទី១៨មីនានរណាក៏មានជំនឿចិត្តថាអ្នកប្រដាល់កម្ពុជាឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១នឹងបន្តឈ្នៈ។

ចន្ទ្រាដែលមានប្រវត្តិប្រកួតចំនួន១០២ដង ឈ្នះ៩០ដង ចាញ់៨ដងស្មើពិន្ទុ៤ដង និង វាយគូប្រកួតឲ្យសន្លប់បាន៤៤ដងនោះ២ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះឈ្នះទាំង២ប្រកួតគឺឈ្នះដោយផ្ដួលគូប្រកួតនៅទឹកទី៣មួយ និងក្នុងទឹកទី៤ មួយ ។

លើកនេះចន្ទ្រាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឡាវ Phan Chai ដែលមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៥ដង ចាញ់១៤ដងស្មើពិន្ទុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បាន១២ ដង ។២ប្រកួតរបស់អ្នកប្រដាល់ឡាវរូបនេះក្នុងព្រឹត្តិការណ៍នេះចាញ់ទាំង ២ ប្រកួតគឺចាញ់គូប្រកួតនៅទឹកទី១ និង ទឹកទី៥ ។

ក្នុងជំនួបជាមួយឡៅ ចន្ទ្រាគេជឿថា Phan Chai មិនត្រឹមតែចាញ់ដោយពិន្ទុប៉ុណ្ណោះទេតែអាចនឹងត្រូវចន្ទ្រាវាយឲ្យសន្លប់ទៀតផង ។

Lao-Chantrea-Phan-Chai [800x600]

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាមាស សុជាតិក្លិបក្រុងប៉ោយប៉ែតដែលមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៥ដង ចាញ់១២ដងស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បាន២១ដងនោះត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃNoeng Trakan ។

Noeng Trakanគេមានប្រវត្តិប្រកួតចំនួន១១២ដង ឈ្នះ៩២ដងចាញ់១៥ដងស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។ ២ប្រកួតរបស់ Noeng Trakan ក្នុងព្រឹត្តិការណ៍នេះឈ្នះទាំង ២ ប្រកួត ឯ ២ប្រកួតរបស់មាស សុជាតិចាញ់ទាំង ២ ប្រកួត ។

ជំនួបមួយនេះនរណាក៏មានជំនឿចិត្តថា Noeng Trakan នឹងបន្តឈ្នះ ឯ មាស សុជាតិគ្មានសង្ឃឹមថានឹងបានឈ្នះលើអ្នកប្រដាល់ថៃរូបនេះឡើយ ។

Meas-Socheat-Noeng-Trakan [800x600]

LEAVE A REPLY

Please enter your comment!
Please enter your name here