ប្លែកដែរ….ចៅចិត្តធម៌រៀបការបង្គ្រប់កិច្ចជាមួយជីតាអាយុ៨៧ឆ្នាំ

0
13

តាមកាសែតKorea Timesផ្សាយនៅថ្ងៃទី១៦ខែមិនានេះថា នារីចិនម្នាក់ឈ្មោះFu Xuewei ដោយសា រតែភ័យខ្លាចជីតារបស់នាងដែលមានវ័យចាស់ជរាមិនបានឃើញនាងរៀបការនៅពេលគាត់នៅរស់នាង ក៏សម្រេចចិត្តស្លៀកពាក់ខោអាវឈុតរៀបការថតរូបជាមួយជីតានាងតែម្តង ដោយជីតានាង គឺជាកូនកម្លោះ។

image

តាមពិតទៅ មួយជីវិតមនេះគ្មានបំណងរៀបការជានួយបុរសណានៅឡើយទេ ដូច្នេះបើរង់ចាំយូរ ទៅទៀត ប្រាកដជាជីតារបស់នាងមិនបានឃើញនាងគ្រងឈុតកូនក្រមុំឡើយ។ នាងFu បាននិយាយ ថានាងបានរៀបចំពិធីនេះឡើងដោយបានថតរូបជាឈុតអាពាហ៍ពិពាហ៍ជាច្រើនសន្លឹកជាមួយជីតារបស់នាងក្រោយពី ជីតាវ័យ៨៧ឆ្នាំរូបនេះបានរងនូវជម្ងឺស្ត្រូកជាលើកទីពីរ កាលពីខែកញ្ញាឆ្នាំ២០១៧ កន្លងទៅនេះ។

វេជ្ជបណ្ឌិតបានប្រាប់នាងថា នាងត្រូវតែត្រៀមចិត្តឲ្យហើយទៅព្រោះជីតារបស់នាងរស់ មិនបានយូរទៀតទេ ។ នាងពិតជាបានត្រៀមខ្លួនទទួលយកនៅថ្ងៃដ៏អាក្រក់នេះរួចហើយ។ ប៉ុន្តែអ្វីដែល នាងចង់បានបំផុតនោះ គឺខ្លាចជីតារបស់នាង មិនបានឃើញនាងរៀបការ ទើបនាង រៀបចំពិធីនេះឡើង ហើយថតរូបជាមួយគាត់ដោយរូបនាងជាកូនក្រមុំ ឯជីតាវ័យ៨៧ឆ្នាំរបស់នាងគឺជាកូនកម្លោះ។ម្យ៉ាងដែរ៕

image

LEAVE A REPLY

Please enter your comment!
Please enter your name here