ឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុនិងប្រើប្រាស់ដោយខុសច្បាប់

2229

នៅថ្ងៃពុធ ទី១៤ ខែមីនា គ.ស២០១៨ វេលាម៉ោង ១១:២០នាទីកំលាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចច្រកធ្យូងក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

-ជនសង្ស័យ
១. ឈ្មោះ ចាន់ វាសនា ហៅមាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ16ZE1 ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។(ជួញដូរ)
២.ឈ្មោះ ជា ស្រីណែត ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។(ប្រើប្រាស់)
-វត្ថុតាងដែលបានដកហូតយក
១-ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន៣៤កញ្ចប់តូច។
២-ថងសំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣-ដបកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ។
៤-ទូរសព្ទដៃចំនួន០១គ្រឿង ម៉ាកnokia។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

29244204_1514983271962003_569155399479984128_n