រឿង សោភ័ណ្ឌ ឡើងប្រកួតប្រដាល់ម៉ារ៉ាតុងដណ្តើមប្រាក់៤លានរៀលទៀតហើយ ក្រោយរំលងមួយសប្តាហ៍

16604

ភ្នំពេញ: អ្នកប្រដាល់រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ទទួលបានឱកាសប្រកួតប្រដាល់ម៉ារ៉ាតុងលើសង្វៀនគោជល់របស់CNCម្ដងទៀតនៅយប់ថ្ងៃទី១៧មីនានេះ ខណៈទើបតែរំលងបានមួយសប្ដាហ៍សោះ។

អ្នកប្រដាល់៤រូបដែលត្រូវប្រកួតគ្នាក្នុងព្រឹត្តិការន៍ម៉ារ៉ាតុងទម្ងន់៦៩គីឡូក្រាមនេះសម្រាប់អ្នកប្រដាល់កម្ពុជា២រូបគឺ ឡុង សុវណ្ណឌឿនដែលមានប្រវត្តិប្រកួតចំនួន១៣៦ដង ឈ្នះ១១០ដង ចាញ់១៨ដងស្មើពិន្ទុ ៨ ដង និងវាយគូប្រកួតឲ្យសន្លប់បាន៤០ដង ។ រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ដែលមានប្រវត្តិប្រកួតចំនួន១៤៤ដង ឈ្នះ១២៦ដងចាញ់១៦ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន៣៧ដង ។

ចំពោះអ្នកប្រដាល់ថៃចំនួន២រូបវិញនោះមានPhayak Run ដែលមានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៧៩ដង ចាញ់២៥ដង និងស្មើពិន្ទុ ៤ ដង ។ អ្នកប្រដាល់ថៃមួយរូបទៀតគឺ Namkhakboun ដែលមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៧៥ដង ចាញ់២៥ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១៦ដង ។

Namkhakboun គេមានប្រវត្តិប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ ។គេធ្លាប់ប្រកួតជាមួយឡុង សុវណ្ណឌឿន ២លើគឺឈ្នះពិន្ទុ ១ដង និង ចាញ់ពិន្ទុ ១ ដង ។ធ្លាប់ផ្ដួលសរ រាជសីហ៍ក្លិបមោងឬស្សីមរតកគុនខ្មែរនៅទឹកទី៣ឈ្នះផុន ផាន់ណាក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ត្រូវរឿង សោភ័ណ្ឌវាយឲ្យសន្លប់នៅទឹកទី២ និង ឈ្នះមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សនៅទឹកទី៣ ។

តាមការប្រមើលទុកការប្រកួតនេះរឿង សោភ័ណ្ឌនឹងឈ្នះទៀតជាមិនខាន ។ សូមបញ្ជាក់ថារឿង សោភ័ណ្ឌទើបតែដណ្ដើមបានប្រាក់៤លានរៀលពីព្រឹត្តិការណ៍នេះ បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះអ្នកប្រដាល់ថៃSuper Chhaiដោយពិន្ទុនោះ ។
Reung Sophorn [800x600]

Long Sovandeurn [800x600] [800x600]

Payakarun Phitsiriyim (Thai) [800x600]

Namkhakboun Tongprasathin (Thai)