ក្លឹបបឹងកេត ចាញ់ក្រុមម្ចាស់ផ្ទះសិង្ហបុរី Home United លទ្ធផល 6-0

922

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ីរបស់កម្ពុជាឱកាសកាន់តែខើចហើយក្នុងការស្វែងរកកៅអីវគ្គបន្ដ នៃពានរង្វាន់ AFC Cup 2018 បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះ Home United របស់សិង្ហបុរី បំបាក់ក្នុងលទ្ធផល ០ ទល់៦ កាលពីយប់ថ្ងៃទី១៤មីនា នៅកីឡដ្ឋាន Jalan Besar សឹង្ហបូរីនោះ។

កាលពីជំនួបជើងទី១ បឹងកេត បានយកឈ្នះក្រុម Home United លើទឹកដីខ្លួន ៣ទល់២ ប៉ុន្ដែសម្រាប់ជើងទី២ ត្រូវបានក្រុមម្ចាស់ផ្ទះលុតវិញយ៉ាងចាស់ដៃតែម្តង ។ ការបរាជ័យនេះ បានធ្វើឲ្យក្រុមបឹងកេតរក្សាកៅអីបាតតារាងក្នុងពូល F នឹងមាន ៣ពិន្ទុស្មើក្រុម Shan United របស់មីយ៉ាន់ម៉ាដដែល ។

រីឯក្រុមកំពូលតារាងគឺ ក្រុម Ceres-Negros របស់ហ្វីលីពីន ដែលកំពុងកាន់ ១០ពិន្ទុក្នុងដៃ ក្រោយបន្ដយកឈ្នះក្រុម Shan United ១-០ កាលពីម្សិលមិញ គ្រាដែលក្រុម Home United កាន់តែមានឱកាសក្រោយរកបាន ៧ពិន្ទុ ខណៈសល់ ២ប្រកួតក្នុងដៃរៀងៗខ្លួន ។

 

29249090_1838924996152586_4880640564174782464_n