អ្នកថែសួនសត្វម្នាក់ត្រូវសត្វខ្លាធំខាំស៊ីទាំងរស់

0
43

បុរសជនជាតិចិនម្នាក់ជាអ្នកថែសួនសត្វ ត្រូវបានសត្វខ្លាធំមួយក្បាលខាំត្របាក់ស៊ីទាំងរស់នៅពេលដែលគាត់ចូលទៅដា់ចំណីឲ្យវាស៊ីជាទំលាប់ដូចរាល់ដង។លោកWuបានស្ថិតនៅជាមួយសត្វខ្លានេះនៅ ក្នុងទ្រុងជាទីកន្លែងដែលគេត្រូវបង្ហាត់ខ្លាឲ្យចេះសំដែងសៀកនិងហាត់ប្រាណកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

image

បើតាមមន្ត្រីក្នុងទីក្រុងFuzou ភាគខាងកើតខេត្តFujan នៃប្រទេសចិន បាននិយាយឲ្យដឹងថា ភ្លាមៗនោះ មិនដឹងជាយ៉ាងម៉េច ស្រាប់តែសត្វខ្លាមួយក្បាលនេះដែលគេបង្ហាត់វាឲ្យស្លូតបូតនឹងចេះស្តាប់ បង្គាប់ទៅហើយនោះបានស្ទុះមកត្របាក់ខាំគាត់យ៉ាងពេញទំហឹង និងមានបំណងហែកស៊ីតែម្តង។

លោក Wuបានបម្រើការងារនៅក្នុងសួនសត្វនេះជាយូរឆ្នាំមកហើយ និងធ្លាប់បានចិញ្ចឹមមើលថែរទាំខ្លា មួយក្បាលនេះតាំងពីវានៅតូចក្រូចឆ្មាមកម្ល៉េះ ហើយខ្លានេះក៏ស៊ាំនឹងមនុស្សអស់ទៅហើយដែរ។ ប៉ុន្តែ មិនដឹងថាតើដោយសារមូលហេតុអ្វីបានជា វាកើតចេញទៅជារឿងរ៉ាវសោកនាដកម្មបែបនេះទៅវិញ??

image

image

image

LEAVE A REPLY

Please enter your comment!
Please enter your name here