ខ្លាចាស់ ផុន ផាន់ណា អាចទបទល់ជើងខ្លាំង Sing Sam បានឬទេ?

0
53

ភ្នំពេញ: ខ្លាចាស់ផុន ផាន់ណាក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ថៃ Sing Dam ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមលើសង្វៀនMY-TVយប់ថ្ងៃទី១៦មីនា ។

ផាន់ណាធ្លាប់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបតែពេលនេះគេមានវ័យច្រើនហើយៗការប្រកួតរបស់គេភាគច្រើនទទួលបរាជ័យ ។គេមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៩ដង ចាញ់១៤ដងស្មើពិន្ទុ ៥ ដងនិងវាយគូប្រកួតឲ្យសន្លប់បាន២១ដង ។

ចំពោះ Sing Dam វិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ ២-៣លើកហើយគេមិនខ្សោយឡើយ ។គេមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៥៦ដង ចាញ់១៦ដងស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បាន១២ ដង ។ផាន់ណាអាចឈរក្នុងតំណែងអ្នកឈ្នះបានឬទេ ?

Phun-Phanna-Sing-Dam [800x600]

អ្នកប្រដាល់ទម្ងន់ធំកម្ពុជាអ៊ុង ភារាក់ក្លិបទ័ពឆ័ត្រយោង៩១១ត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ទម្ងន់ធំមកពីស្រុកថៃNam Phun ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៨៤គីឡូក្រាម

ភារាក់កម្រនឹងប្រកួតចាញ់អ្នកប្រដាល់បរទេសណាស់មិនតែប៉ុណ្ណោះការប្រកួតភាគច្រើនគេផ្ដួលគូប្រកួតបានមុនទឹកទី ៥ ទៀតផង ។អ្នកប្រដាល់កម្ពុជារូបនេះល្អទាំងកែង ជង្គង់ កណ្ដាប់ដៃទាត់សូម្បីតែការពារក៏ល្អដែរ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៧២ដង ចាញ់១៣ដងស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២៨ដង ។

ចំពោះអ្នកប្រដាល់ថៃ Nam Phun គេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេមិនដឹងថាគេមានសមត្ថភាពប៉ុណ្ណាឡើយ ។ គេធ្លាប់ប្រកួតចំនួន៩០ដង ឈ្នះ៧០ដង ចាញ់១០ដងស្មើពិន្ទុ៤ដង និង វាយគូប្រកួតឲ្យសន្លប់បាន២០ដង ។ Nam Phun អាចតស៊ូជាមួយភារាក់បានដែរឬទេ ?

Ung-Pheasreak-Nam-Phun [800x600]

 

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here