ប្តីជះទឹកអាស៊ីដទៅលើប្រពន្ធ ព្រោះបង្កើតបានតែកូនស្រី

0
63

បុរស់ជនជាតិឥណ្ឌាម្នាក់ឈ្មោះSirajអាយុ៣២ឆ្នាំបានជះអាស៊ីដទៅលើប្រពន្ធរបស់ខ្លួនដែលកំ ពុងដេកលក់កាលពីថ្ងៃបុណ្យសិទ្ធនារីអន្តរជាតិ៨មិនាកន្លងទៅនេះ ដោយសារតែនាងបានផ្តល់កំណើតកូនស្រី២នាក់ដែលផ្ទុយពីបំណងរបស់ខ្លួនផ្ទាល់ដែលចង់បានកូនប្រុស។

image

អ្នកស្រីFarahអាយុ២៥ឆ្នាំបានរងការរលាករលួយលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យមួយក្បែរទីក្រុងញូដែលីប្រទេសឥណ្ឌា។ បុរសអប្រិយនេះបានចោទប្រកាន់ប្រពន្ធគាត់ថាមិនបានបំពេញបំណងរបស់គាត់ដែលចង់បានកូនប្រុស។ អ្នកទាំងពីរបារៀបការជាមួយគ្នា៨ឆ្នាំកន្លងមកហើយ ដោយបុរសជាប្តីធ្វើជាកម្មករសំណង់។

តាមគ្រួសារសាច់ញាតិបានឲ្យដឹងថាអ្នកទាំង២មិនដែលឈ្លោះគ្នាទេ ទើបតែក្រោយពីនាងFarahផ្តល់កំណើតកូនទី២ជាកូនស្រីទៀតក៏ផ្ទុះរឿងបែបនេះតែម្តង៕

image

image

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here