ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរសារធាតុញៀន

0
22

ថ្ងៃទី ១២. ០៣.២០១៨ វេលាម៉ោង ០១:៣០ នាទីកំលាំងផ្នែកគ្រឿងញៀនខណ្ឌសហ ការជាមួយកំលាំងសហប៉ុស្តិ៍នៃអធិការដ្ធាននគរបាលខណ្ឌដូនពេញ បានធ្វើការ ឃាត់ខ្លួនជនសង្សយ័ចំនួន០១នាក់ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្សយ័ត្រូវឃាត់ខ្លួន ឈ្មោះ សុវណ្ណ រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់ នៅផ្ទះមិនចាំលេខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

វត្ថុតាងដកហូតយក
-ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន១៥កញ្ចប់តូច(ដប់ប្រាំកញ្ចប់តូច)
-កាបូបដៃពណ៌ខ្មៅចំនួន០១
-កាបូបដៃប៉ាក់ចំនួន០១
-លុយខ្មែរ៧៥០០រៀល
-ទូរសព្ទ័ដៃ០១គ្រឿងម៉ាកសាំសុងពណ៌ខ្មៅ
-ទូរសព្ទ័ដៃ០១គ្រឿងម៉ាកT.home ពណ៌ស

បច្ចុប្បន្នជនសង្សយ័កំពុងឃាត់ខ្លួន នៅអធិការដ្ធាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

29101125_1511467028980294_6844749514025205760_n

ប្រភព៖ ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here